ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃ ដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩

    BY autoadmin November 10, 2020
    មន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃ ដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានរកឃើញអ្នកជំងឺ COVID-19 ថ្មីចំនួន ៤នាក់បន្ថែមទៀត។ ករណីថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសថៃ មានករណីជំងឺ COVID-19 សរុបចំនួន ៣,៨៤៤ ករណី ខណៈការស្លាប់នៅតែមាន ៦០នាក់ ដដែល។

    រដ្ឋមន្ត្រីការបរទេសហុងគ្រី

    យោងតាមមជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បាននិយាយថា ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៤នាក់គឺមាន០១នាក់ ជាមន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃ មានអាយុ៥៣ឆ្នាំ ហើយក្រសួងថៃសង្ស័យថា គាត់បានឆ្លងកូវីដ១៩ បន្ទាប់ពីមន្ត្រីការទូតរូបនេះមានទំនាក់ទំនងជិតស្និតជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានទស្សនកិច្ចផ្លូវការមួយនៅក្នុងប្រទេសថៃ កាលពីសប្តាហ៍មុន ហើយត្រូវបានអាជ្ញាធរថៃកឃើញថា មានវិជ្ជមានកូវីដ១៩។ ឥឡូវនេះមន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃរូបនោះកំពុងសម្រាកព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: