ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មន្ទីរសុខាភិបាលខេត្តព្រះវិហារ រកឃើញអ្នកសង្ស័យបានប៉ះពាល់ផ្ទាល់និងប្រយោល ចំនួន២៥នាក់ ដែលទាក់ទងនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ហើយបានដាក់ចត្តាឡីស័ក

    BY Khmernote Media November 10, 2020
    មន្ទីរសុខាភិបាលខេត្តព្រះវិហារ រកឃើញអ្នកសង្ស័យបានប៉ះពាល់ផ្ទាល់និងប្រយោល ចំនួន២៥នាក់ ដែលទាក់ទងនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ហើយបានដាក់ចត្តាឡីស័ក

    គិតមកត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកដែលឆ្លងជំងឺ កូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា មានចំនួន០៤នាក់ ដោយក្នុងនោះមាន ៣នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិ ហុងគ្រី ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្ម ហុងគ្រី។ ក្នុងនោះដែរអ្នកជាប់ពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវបានក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ និងរកឃើញចំនួន ១១៦៦នាក់។

    ចំណែកឯនៅក្នុងខេត្តព្រះវិហារវិញ មន្ទីរសុខាភិបាលខេត្តក៏បានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការរកឃើញអ្នកសង្ស័យបានប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន២៥នាក់ ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ដូចគ្នា ហើយអ្នកទាំង២៥ ត្រូវបានដាក់អោយធ្វើចត្តាឡីស័កផងដែរ៕

    Share This Post: