ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាល ថ្ងៃនេះបានធ្វើតេស្ដមនុស្សទាំង ៣១៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា លទ្ធផល«អវិជ្ជមាន» កូវីដ-១៩ ទាំងអស់, ថ្ងៃស្អែកនឹងធ្វើតេស្តលើអ្នកពាក់ព័ន្ធបន្តទៀត

    BY Khmernote Media November 10, 2020
    ក្រសួងសុខាភិបាល ថ្ងៃនេះបានធ្វើតេស្ដមនុស្សទាំង ៣១៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា លទ្ធផល«អវិជ្ជមាន» កូវីដ-១៩ ទាំងអស់, ថ្ងៃស្អែកនឹងធ្វើតេស្តលើអ្នកពាក់ព័ន្ធបន្តទៀត

    លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News ឲ្យដឹងថា នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលនៃការធ្វើតេស្ដមនុស្សទាំង ៣១៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកានោះ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩ ទាំងអស់។ ហើយលោកជំទាវ យក់ សម្បត្តិ ក៏បានបញ្ជាក់បន្ថែមថាចំនួន ៣១៥នាក់ ដែលបានធ្វើតេស្តមាននៅភ្នំពេញ២៤២នាក់ និងតាមបណ្តាខេត្ត១២៣នាក់ ហើយថ្ងៃស្អែកនឹងធ្វើតេស្តលើអ្នកពាក់ព័ន្ធបន្តទៀត៕

    Share This Post: