កូវីដ-១៩
ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ-១៩ ១នាក់បន្ថែមទៀត លើស្រ្តីជនជាតិអាមេរិកកាំង
BY Khmernote Media
November 11, 2020
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បេីយទេ។ ករណីវិជ្ជមានកូវីដ១៩ នេះគឺនៅលើស្រ្តីជនជាតិអាមេរិកកាំងអាយុ ៣៥ឆ្នាំ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក មកកម្ពុជាតាមរយៈជើងយន្តហោះកូរ៉េខាងត្បូង និងមកដល់កម្ពុជាតាំងពីថ្ងៃ ០៤ វិច្ឆិកា ឆ្នាំ២០២០ ហើយទើបធ្វើតេស្តលើកទី២ បានរកឃើញវិជ្ជមានកូវីដ១៩។

រីឯ លទ្ធផលតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌០៣វិច្ឆិកា និងព័ត៌មានលំអិតទាក់ទងជាមួយនឹងស្រ្តីជនជាតិអាមេរិកដែលវិជ្ជមានកូវីដ១៩នោះ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖
