ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    TOP NEWS : ក្រសួងរកឃើញអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា​ មានចំនួនសរុប “១៤៨១នាក់” គិតត្រឹមថ្ងៃទី ១១ វិច្ឆិកានេះ

    BY Khmernote Media November 11, 2020
    TOP NEWS : ក្រសួងរកឃើញអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា​ មានចំនួនសរុប “១៤៨១នាក់” គិតត្រឹមថ្ងៃទី ១១ វិច្ឆិកានេះ

    ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា ថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២០​ បានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ៣៦៥នាក់ ដែលក្នុងនោះមាន ៣១៥នាក់ និងវត្ថុសំណាក ២៣នាក់ដែលនៅសល់ថ្ងៃទី ១០ វិច្ឆិកានោះ ទទួលបានលទ្ធផល អវិជ្ជមានកូវីដ១៩ ទាំងអស់ និងនៅសល់ចំនួន ៥០នាក់ទៀតត្រូវធ្វើបន្តនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។

    ក្រសួងរកឃើញអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា​ មានចំនួនសរុប “១៤៨១នាក់” ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលក្នុងនោះអ្នកវិជ្ជមានកូវីដ១៩ មានចំនួន ៤ នាក់ (បានរាយការណ៍ជូនជាសាធារណរួចហើយ) ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ចំណែកព្រឹកនេះផងដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ០១នាក់​ លើស្រ្តីជនជាតិអាមេរិកកាំងអាយុ ៣៥ឆ្នាំ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក មកកម្ពុជាតាមរយៈជើងយន្តហោះកូរ៉េខាងត្បូង និងមកដល់កម្ពុជាតាំងពីថ្ងៃ ០៤ វិច្ឆិកា ឆ្នាំ២០២០ ហើយទើបធ្វើតេស្តលើកទី២ បានរកឃើញវិជ្ជមានកូវីដ១៩។

    សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ​ ៖

    Share This Post: