ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ញាក់សាច់! សហរដ្ឋអាមេរិករកឃើញករណីជំងឺកូវី១៩ ថ្មីជាង ២០ម៉ឺនករណី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ

    BY autoadmin November 11, 2020
    ញាក់សាច់! សហរដ្ឋអាមេរិករកឃើញករណីជំងឺកូវី១៩ ថ្មីជាង ២០ម៉ឺនករណី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ

    យោងតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins សម្រាប់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ (ម៉ោងអាមេរិក) បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាក់ករណីជំងឺ COVID-19 ថ្មីចំនួន ២០១ ៩៦១ ករណី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ចំនួនយ៉ាងច្រើននេះក៏អាចព្រោះតែការពន្យារពេលផ្ដល់ទិន្នន័យកាលពីចុងសប្ដាហ៍ ខណៈដែលករណីថ្មីចុងក្រោយនេះបានធ្វើឱ្យសហរដ្ឋអាមេរិកមានករណីជំងឺ COVID-19 សរុបចំនួន ១០ ២៣៨ ២៤៣ ករណី និងមានអ្នកស្លាប់សរុប ២៣៩ ៥៨៨ នាក់។

    ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះមានអ្នកស្លាប់ចំនួន ១ ៥៣៥ នាក់ ពីជំងឺ COVID-19 ត្រូវបានកត់ត្រា ដែលជាកំណត់ត្រាខ្ពស់មួយក្នុងប៉ុន្មានខែថ្មីៗនេះ ហើយសហរដ្ឋអាមេរិកផ្ទាល់ក៏បានកត់ត្រាករណីអ្នកឆ្លងថ្មីច្រើនជាង ១០០,០០០ ករណី រយៈពេល ១ សប្ដាហ៍ពេញមកហើយ។ យោងតាមគម្រោងតាមដានជំងឺ COVID-19 បានឱ្យដឹងថា ការចូលសម្រាកព្យាបាលជំងឺ COVID-19 ក៏បានកើនឡើងផងដែរ ដោយមានមនុស្សចំនួន ៦០,០០០ នាក់ កំពុងឈឺធ្ងន់សម្រាកនៅមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: