ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រុសស្រលាញ់ភេទដូចគ្នា ខឹងគូស្នេហ៍ជាជនជាតិខ្មែរឈប់ស្រលាញ់ គំរាមធ្វើរឿងបែបនេះតែម្តង

    BY Khmernote Media November 11, 2020
    ប្រុសស្រលាញ់ភេទដូចគ្នា ខឹងគូស្នេហ៍ជាជនជាតិខ្មែរឈប់ស្រលាញ់ គំរាមធ្វើរឿងបែបនេះតែម្តង

    សៀមរាប៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ GANSHAW JOHN EDWARD ភេទប្រុស កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៦៣ មុខរបរម្ចាស់សណ្ឋាគារបាត់ធ័ប្លាយភី ជនជាតិអាមេរិកាំង ពីបទគំរាមកំហែងហែកកេរ្តិ៍។ សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ចោម សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មុខរបរចុងភៅ ស្ដីពីឈ្មោះ GANSHAW JOHN EDARD បានបង្ហោះរូបភាពអាសអាភាសរបស់ខ្លួនឲ្យទៅខ្លួន ហើយនិយាយគំរាមកំហែងទារលុយចំនួន៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់ខ្លួនជាសាធារណៈ។

    តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានផ្ញើរូបភាពអាក្រាតឲ្យឈ្មោះចោម សម្បត្តិ ពិតមែន ពីព្រោះជនរងគ្រោះឈប់ស្រលាញ់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាជនសង្ស័យជាមនុស្សភេទទីបី ស្រឡាញ់ភេទដូចគ្នា។

    តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចបានពិនិត្យឆែកឆេរផ្ទះជនសង្ស័យដោយរកឃើញវត្ថុតាងមួយ កុំព្យូទ័រយួដៃចំនួន ០២គ្រឿង iPadចំនួន ០២គ្រឿង Cammera canonចំនួន ០១គ្រឿង លិង្គសិប្បនិម្មិតចំនួន ០១ និងស្រោមអនាម័យប្រើប្រាស់រួចមួយចំនួនទៀត។

    បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: