ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងទំនើងមួយក្រុមបក្ខពួក៦នាក់អាយុទើប១៦-១៨ឆ្នាំ ពាក់ព័ន្ធមុខសញ្ញាវាយស្ទាក់ប្លន់ម៉ូតូប្រើដាវសាំម៉ូរ៉ៃ ត្រូវសមត្ថកិច្ចវាយខ្នោះជាប់

    BY Khmernote Media November 11, 2020
    ក្មេងទំនើងមួយក្រុមបក្ខពួក៦នាក់អាយុទើប១៦-១៨ឆ្នាំ ពាក់ព័ន្ធមុខសញ្ញាវាយស្ទាក់ប្លន់ម៉ូតូប្រើដាវសាំម៉ូរ៉ៃ ត្រូវសមត្ថកិច្ចវាយខ្នោះជាប់

    រាជធានីភ្នំពេញ៖ ក្មេងទំនើង ដែលកាន់កាប់អាវុធខុសច្បាប់ (ដាវសាំម៉ូរ៉ៃ) ដែលកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនឃាត់ខ្លួន កាលពីដើមខែមិនា ចេញមកវិញបែរជាមិនព្រមកែខ្លួនកាន់តែហ៊ានឈានដល់ប្រព្រឹត្តិបទល្មើស ត្រូវបានកម្លាំងជំនាញបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបានរួមទាំងបក្ខពួក០៦នាក់ (ដែលពាក់ព័ន្ធមុខសញ្ញាស្ទាក់វាយប្លន់ម៉ូតូ នៅរាជធានីភ្នំពេញ) ដោយឃាត់ខ្លួនបាននៅចំណុចភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    ជនសង្ស័យវ័យក្មេងទាំង៦នាក់នេះរួមមាន៖
    ១.ឈ្មោះ ផល្លី ចាន់ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។
    ២.ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដើមចាន់ សង្កាត់ដើមចាន់ ខណ្ឌច្បារអំពៅ។
    ៣.ឈ្មោះ សេង សុខចាន់ ភេទប្រុស អាយុ១៦ឆ្នាំ នៅខណ្ឌចំការមន។
    ៤.ឈ្មោះ សុខ ឌីងហ្គូ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធាភ្នំពេញ។
    ៥.ឈ្មោះ អ៊ា គីមស៊ាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
    ៦.ឈ្មោះ នួន ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ៧ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
    ជនសង្ស័យទាំង០៦នាក់ ត្រូវបានសមត្ថិកិច្ចរៀបចំឯកសារ និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។

    សូមបញ្ជាក់ថា កាលវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ សុខ ឌីហ្គោ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ មុខរបរគ្មាន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន តាមឃាត់ខ្លួនបាន នៅចំណុចផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទក្មេងទំនើង កាន់កាប់អាវុធខុសច្បាប់ (ដាវសាំម៉ូរ៉ៃ) ចំណែកបក្ខពួករត់បាត់អស់ ដោយដកហូតដាវសាម៉ូរៃ ចំនួន១ និងម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់(ប៊ិច) C100 ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BM-2679 ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: