ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបកន្លែងជល់មាន់មួយកន្លែងនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនអ្នកលេងជល់មាន់១៤នាក់

    BY Khmernote Media November 12, 2020
    បង្ក្រាបកន្លែងជល់មាន់មួយកន្លែងនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនអ្នកលេងជល់មាន់១៤នាក់

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបង្រ្កាបកន្លែងបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី ឃាត់ខ្លួនអ្នកលេងជល់មាន់ ១៤នាក់។

    ១-ឈ្មោះ យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា
    ២-ឈ្មោះ យ៉ា សុភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
    ៣-ឈ្មោះ ឡេង រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ
    ៤-ឈ្មោះ ជ គង់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ
    ៥-ឈ្មោះ សាន ពិនណា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ទឹកសុទ្ធ (ទាំង០២នាក់ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ)
    ៦-ឈ្មោះ មុត ចាន់ដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី
    ៧-ឈ្មោះ ជា កក្កដា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ សំណង់
    ៨-ឈ្មោះ អឿន សុវណ្ណ ភេទប្រុ អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន
    ៩-ឈ្មោះ សំ សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន
    ១០-ឈ្មោះ ម៉ៅ ណារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន
    ១១-ឈ្មោះ ឈាង គឹមហៃ ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ (ទាំង០៦នាក់ ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ)

    ១២-ឈ្មោះ ថន ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន
    ១៣-ឈ្មោះ ភឿន សុភ័ស ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់
    ១៤-ឈ្មោះ អែម គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ត្រីងៀត (ទាំង០៣នាក់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ)

    សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបជាក់ស្តែងទីតាំង បើក ល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានអ្នកលេងជល់មាន់ ១៤នាក់ខាងលើ ដកហូតវត្ថុតាងរួមមាន៖ មាន់ជល់០៤ក្បាល (រស់), កន្ត្រក ដាក់មាន់ជល់០២, ជញ្ជីងថ្លឹង០១គ្រឿង, ខ្នាយដែក០៧គូ និងស្កុតរុំខ្នាយមាន់១០ដុំ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: