ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបជំនួស! ប្អូនប្រុស ពេជ្រ​ ធារ៉ា​ ពេលនេះទទួលបានកង់ថ្មីនិងសម្ភារជាច្រើនពីសប្បុរសជន ក្រោយដឹងថាកង់ចាស់ដែលប្អូនទិញពីអេតចាយតម្លៃត្រឹម ២ម៉ឺនរៀល ដើម្បីចូលប្រកួត

    BY Khmernote Media November 11, 2020
    រំភើបជំនួស! ប្អូនប្រុស ពេជ្រ​ ធារ៉ា​ ពេលនេះទទួលបានកង់ថ្មីនិងសម្ភារជាច្រើនពីសប្បុរសជន ក្រោយដឹងថាកង់ចាស់ដែលប្អូនទិញពីអេតចាយតម្លៃត្រឹម ២ម៉ឺនរៀល ដើម្បីចូលប្រកួត

    យោងតាមផេកហ្វេសបុក KING of FatBike បានរៀបរាប់ឲ្យដឹងថា៖ វប្បធម៌នៃការចែករំលែក និងការលើកទឹកចិត្តចំពោះក្មួយប្រុសដែលមានឆន្ទះខ្ពស់ក្នុងការស្រឡាញ់កីឡាប្រណាំងកង់។ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានចាត់តំណាងអោយ(ក្រុមកង់១៥៧)យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា កាលពីថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ដែលគាត់ស្រលាញ់កីឡាជិះកង់​ បានចូលរួមប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ដែលមាន ឪពុកឈ្មោះ​ ពេជ្រ​ ថា​ ជាកម្មករសំណង់និងម្តាយឈ្មោះ ប្រ៉ុយ​ មុំ​ កំពុងមានជំងឺប្រចាំកាយ និងមានបងប្អូនចំនួន៥នាក់​ ហេីយកុមារាពេជ្រ​ ធារ៉ា​ ជាកូនពៅ។

    ដោយឃេីញការខ្វះខាតខ្លាំងរបស់កុមារពេជ្រ​ ធារ៉ា​ លោក មុឹង​ ពន្លឹក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)បានចង្អុលបង្ហាញអោយបងប្អូនយេីងចូលរួមសហការគ្នាដេីម្បីទិញកង់ថ្មីអោយកុមារពេជ្រ​ ធារ៉ា។ អំណោយទាំងនោះមាន៖
    – កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ
    – អាវកង់ (ក្រុម១៥៧)
    – ស្បែកជើង ១ គូ
    – ខោ អាវ Baleno ១ កំប្លេ
    – កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង
    – អង្ករ ២០គីឡូ
    – ទឹកត្រី ១យួរ
    – ទឹកស៊ីអីវ ១ យួរ
    – ត្រីខ កំប៉ុង ១យួរ
    – ទឹកសុទ្ធ ១កេស
    នឹងថវិកា ៧០០,០០០ រៀលគត់។ អត្ថបទ និងរូបភាពដោយ៖ KING of FatBike

    Share This Post: