ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះក្រសួងសុខាភិបាលប្រកាសឲ្យដឹងថា សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៤៩៧ វត្ថុសំណាក គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០

    BY Khmernote Media November 12, 2020
    ព្រឹកនេះក្រសួងសុខាភិបាលប្រកាសឲ្យដឹងថា សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៤៩៧ វត្ថុសំណាក គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០

    នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយបន្ថែមឡើយ។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួងសុខភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ៨៨នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។

    គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២ ៤៩៧វត្ថុសំណាក (ក្នុងចំនួននេះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១ ៦៨០នាក់ និងលើកទី២ បានចំនួន ៨១៧នាក់)។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ:

    Share This Post: