ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះចែកម៉ាស់អំណោយសម្ដេចតេជោ ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស នៅចំណុចមុខវត្តចាក់អង្រែក្រោម

    BY Khmernote Media November 12, 2020
    កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះចែកម៉ាស់អំណោយសម្ដេចតេជោ ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស នៅចំណុចមុខវត្តចាក់អង្រែក្រោម

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំចុះចែកម៉ាស់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស នៅចំណុចមុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ម៉ាស់ក្រណាត់ទាំង២លាននេះគឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អោយមកសាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ–១៩ បាននិងកំពុងរាលដាលនៅក្នុងរាជធានីភ្នំពេញ។ ម៉ាស់ទាំងនេះនឹងប្រគល់ជូនទៅខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។

    ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុនសែន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយកន្លងមកនេះ សម្ដេចបានជួយប្រជាពលរដ្ឋរងគ្រោះដោយការលិចលង់ដោយទឹកជំនន់ ហើយមកដល់ពេលនេះ សម្ដេចនៅបានបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការការពារនូវជំងឺកូវី–១៩ ។

    ឯកឧត្ដមបញ្ជាក់ថា ម៉ាស់នេះ អាចប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាសនេះអាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែផងដែរ បើយើងចេះថែរក្សាវាបានល្អ។ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នាដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ–១៩ ។ ដោយឡែកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩នេះ ពិសេសចំពោះអ្នកដែលកំពុងចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់លោកគ្រូពេទ្យ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវនៅដាច់ដោយឡែកពីគេឯង ដើម្បីកុំឲ្យមានការចម្លងទៅអ្នកដទៃផ្សេងទៀត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: