ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានយោលមួយកន្លែងនៅស្រុកកោះញែក ត្រូវបានដាច់ ដោយសារជំនន់ទឹកភ្លៀវ បន្ទាប់ពីភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃនេះ

    BY Khmernote Media November 12, 2020
    ស្ពានយោលមួយកន្លែងនៅស្រុកកោះញែក ត្រូវបានដាច់ ដោយសារជំនន់ទឹកភ្លៀវ បន្ទាប់ពីភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃនេះ

    ខេត្តមណ្ឌលគិរី៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានទទួលរងនូវចំហាយឥទ្ធិពលព្យុះ និងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតាមបណ្តាស្រុក រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានការហូរកាត់ផ្តាច់ស្ពានយោល ១កន្លែង នៅស្រុកកោះញែក នេះបើតាមការឱ្យដឹងពីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ។

    លោក យន់ សារ៉ោម បានឱ្យដឹងថា ស្ពានយោល ១កន្លែង ត្រូវបានជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យហូរកាត់ផ្តាច់ស្ពានយោល នៅវេលាម៉ោង ៧ និង៣៩នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ស្ពាននេះ មានប្រវែង៨០ម៉ែត្រ ទទឹង ២ម៉ែត្រ ស្ថិតនៅភូមិកែរពៅ ក្នុងឃុំសុខសាន្ត ស្រុកកោះញែក ហើយប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ ដែលត្រូវបានធ្វើដំណើរឆ្លងកាត់លើស្ពានយោលនេះផងដែរ។ លោក បន្ថែមថា ក្រៅពីការហូរកាត់ផ្តាច់ស្ពាននេះ ក៏រងផលប៉ះពាល់នៅហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានមួយចំនួន ក្នុងឃុំបី គឺឃុំស្រែហ៊ុយ ឃុំសុខសាន្ត និងឃុំអរបួន ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

    Share This Post: