ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតមកទល់ពេលនេះវៀតណាមគ្មានករណីជំងឺកូវីដ១៩ នៅក្នុងសហគមន៍ រយៈពេល ៧០ថ្ងៃ មកហើយ

    BY autoadmin November 12, 2020
    គិតមកទល់ពេលនេះវៀតណាមគ្មានករណីជំងឺកូវីដ១៩ នៅក្នុងសហគមន៍ រយៈពេល ៧០ថ្ងៃ មកហើយ

    យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា វៀតណាមបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៦នាក់ នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលពួកគេសុទ្ធតែជាជនជាតិវៀតណាម ធ្វើមាតុភូមិនិវត្តន៍ពីរ៉ូម៉ានី និងសហរដ្ឋអាមេរិក។ ពួកគេត្រូវបានដាក់ដោយឡែកភ្លាមៗនៅពេលមកដល់មាតុភូមិវិញ នៅមុនពេលដែលពួកគេត្រូវបានគេរកឃើញថាមានជំងឺ COVID-19 ។ ករណីថ្មីៗនេះនាំឱ្យចំនួនករណីជំងឺ COVID-19 នៅវៀតណាមបានឈានដល់ ១,២៥២ ករណី ខណៈចំនួនអ្នកស្លាប់គឺមាន ៣៨នាក់ ដដែល។

    គិតមកទល់ពេលនេះវៀតណាមពុំមានករណីក្នុងសហគមន៍រយៈពេល ៧០ថ្ងៃ មកហើយ ប៉ុន្តែចំនួនករណីនាំចូលកាលពីម្សិលមិញគឺមានច្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីខែសីហា។ ប្រទេសនេះបានចាប់ផ្តើមផ្អាកការចូលពីបរទេស កាលថ្ងៃទី២២ ខែមីនា ប៉ុន្តែរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកជំនាញបរទេស កម្មករជំនាញ អ្នកវិនិយោគ និងអ្នកការទូតនានា ចូលមកប្រទេសនេះដោយផ្អែកតាមករណីជាក់ស្តែង ដោយត្រូវដាក់នៅដោយឡែកជាមុន។

    ពោលគឺបើទោះបីជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឥឡូវត្រូវបានផ្អាកក៏ដោយ ក៏ផែនការដឹកជញ្ជូនមកកាន់ប្រទេសត្រូវបានរៀបចំ ដើម្បីនាំយកអ្នកជំនាញ កម្មករជំនាញ អ្នកការទូត អ្នកធ្វើមាតុភូមិនិវត្តន៍ដែលជាប់គាំងនៅបរទេស និងអ្នកផ្សេងៗទៀត មកកាន់ប្រទេសវិញតាមការកំណត់របស់រដ្ឋាភិបាល៕

    អត្ថបទ៖ លីដា

    ប្រភព៖ Vietnam Insider

    Share This Post: