ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា គិតត្រឹមព្រឹកនេះ ចំនួនតេស្តសរុបដែលបានធ្វើវិភាគមានចំនួន ២៥៥៣ វត្ថុសំណាក

    BY Khmernote Media November 13, 2020
    ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា គិតត្រឹមព្រឹកនេះ ចំនួនតេស្តសរុបដែលបានធ្វើវិភាគមានចំនួន ២៥៥៣ វត្ថុសំណាក

    នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមានករណីជាសះស្បើយចំនួន០១នាក់។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១២ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ៥៦នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។

    គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៥៣វត្ថុសំណាក (ក្នុងចំនួននេះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១៧៣៤នាក់ និងលើកទី២ បានចំនួន ៨១២នាក់)។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖

    Share This Post: