ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    គិតត្រឹមព្រឹកនេះ ចំនួនតេស្តសរុបដែលបានធ្វើវិភាគ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ២៥៦៧ វត្ថុសំណាក

    BY Khmernote Media November 14, 2020
    គិតត្រឹមព្រឹកនេះ ចំនួនតេស្តសរុបដែលបានធ្វើវិភាគ ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា មានចំនួន ២៥៦៧ វត្ថុសំណាក

    នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី០១នាក់ និងមិនមានករណីជាសះស្បើយនោះ។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ១៤នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។

    គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២៥៦៧វត្ថុសំណាក (ក្នុងចំនួននេះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៦នាក់)។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖

    Share This Post: