ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ២០៥ករណី ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់មួយចាប់តាំងពីខែកញ្ញា

    BY autoadmin November 14, 2020
    កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ២០៥ករណី ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់មួយចាប់តាំងពីខែកញ្ញា

    ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បាននិយាយថា កូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ២០៥ ករណី គិតត្រឹមថ្ងៃសុក្រកណ្តាលអធ្រាត្រ ដែលជាការកើនឡើងលើសពី ២០០នាក់ ជាលើកដំបូងចាប់តាំងពីខែកញ្ញា។ ក្នុងចំណោមករណីថ្មីៗ មានករណីចំនួន ១៦៦ ជាករណីក្នុងស្រុក និង ៣៩ ជាករណីនាំចូល។ ជាង ៦៥% នៃករណីឆ្លងក្នុងស្រុក គឺមកពីទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ដែលជាតំបន់មានប្រជាជនច្រើនក្បែររដ្ឋធានី។

    កូរ៉េខាងត្បូងបានចាប់ផ្តើមពិន័យអ្នកដែលខកខានមិនពាក់ម៉ាស់នៅទីសាធារណៈកាលពីថ្ងៃសុក្រ ខណៈនៅថ្ងៃដដែលនោះ ខ្លួនបានបញ្ជាក់ករណីឆ្លងជំងឺ COVID-19 ចំនួន ១៩១ ករណី។ មនុស្សដែលត្រូវចាប់បានថាមិនពាក់ម៉ាស់នៅតាមទីសាធារណៈ រួមទាំងក្លិបកម្សាន្តរាត្រី ហាងទំនិញ សួនកម្សាន្ត និងហាងអ៊ុតសក់ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ១០០,០០០ វ៉ុន (៨៩.៧៥ ដុល្លារអាមេរិក) ខណៈម្ចាស់កន្លែងទាំងនោះអាចបង់ប្រាក់ពិន័យរហូតដល់ ៣ លានវ៉ុន។ ចំនួនសរុបប្រចាំថ្ងៃមានការកើនឡើងបន្តិចពី ១៩១ ថ្ងៃមុន ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសកើនដល់ ២៨ ៣៣៨ នាក់ ដោយមានអ្នកស្លាប់ចំនួន ៤៩២ នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: