ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងពីករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌដូនពេញ

BY
srey nuch
November 14, 2020

រាជធានីភ្នំពេញ៖ មុននេះបន្តិចមានការចុះផ្សាយពី អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:៥១នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F30) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវលេខ៨៦ ផ្លូវលេខ៦៥ សង្កាត់ស្រះចក (២)សង្កាត់វត្តភ្នំ (៣)សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ ៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC</a