ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់ផ្ទះលក់ថ្នាំពេទ្យមួយកន្លែងនៅម្តុំផ្សារអូរឬស្សី គូសគំនូរពណ៌ស ដាក់ខ្សែចង មិនឲ្យអ្នកថ្នើរជើងឆ្លងកាត់ ពេលនេះសមត្ថកិច្ចចុះណែនាំអប់រំ​ និងឲ្យដកខ្សែ

    BY Khmernote Media November 15, 2020
    ម្ចាស់ផ្ទះលក់ថ្នាំពេទ្យមួយកន្លែងនៅម្តុំផ្សារអូរឬស្សី គូសគំនូរពណ៌ស ដាក់ខ្សែចង មិនឲ្យអ្នកថ្នើរជើងឆ្លងកាត់ ពេលនេះសមត្ថកិច្ចចុះណែនាំអប់រំ​ និងឲ្យដកខ្សែ

    យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានទាក់ទងទៅប៉ុស្តិ៍អូរឬស្សី​ ខណ្ឌ៧មករា​ ដេីម្បីចុះទៅធ្វេីការណែនាំអប់រំ​ និងដកខ្សែដែលម្ចាស់ផ្ទះចងបាំងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរ​។ គួរបញ្ជាក់ថាកាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើលដោយសារតែម្ចាស់ផ្ទះលក់ថ្នាំពេទ្យមួយកន្លែងនៅម្តុំផ្សារអូរឬស្សី បានគូសគំនូរពណ៌ស ដាក់ខ្សែចង មិនឲ្យអ្នកថ្នើរជើងឆ្លងកាត់ ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំងក្នុងបណ្តាញសង្គមហ្វេសបុក៕

    Share This Post: