ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជួយគ្នាក្នុងគ្រាមានអាសន្ន! អំណោយម៉ាសចំនួន២លាន និងបរិក្ខាពេទ្យជាច្រើនរបស់កម្ពុជា បានរៀបចំបញ្ចូនទៅប្រទេសឡាវតាមយន្តហោះពិសេសនាព្រឹកនេះ

    BY Khmernote Media November 16, 2020
    ជួយគ្នាក្នុងគ្រាមានអាសន្ន! អំណោយម៉ាសចំនួន២លាន និងបរិក្ខាពេទ្យជាច្រើនរបស់កម្ពុជា បានរៀបចំបញ្ចូនទៅប្រទេសឡាវតាមយន្តហោះពិសេសនាព្រឹកនេះ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតនឹងបញ្ជូនចេញទៅជួុយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។ នៅព្រឹកថ្ងៃទី​ ១៦​ វិច្ឆិកា​ ២០២០នេះ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស។

    សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕

    Share This Post: