ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាមេរិកកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួនជាង ១ លានករណី ត្រឹមរយៈពេលតែ ៨ថ្ងៃ ប៉ុណ្ណោះ ដែលនាំឱ្យអ្នកឆ្លងសរុបកើនដល់ ១១ លាននាក់

    BY autoadmin November 16, 2020
    អាមេរិកកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួនជាង ១ លានករណី ត្រឹមរយៈពេលតែ ៨ថ្ងៃ ប៉ុណ្ណោះ ដែលនាំឱ្យអ្នកឆ្លងសរុបកើនដល់ ១១ លាននាក់

    ទិន្នន័យរបស់ រ៉យទ័រ បានបង្ហាញពីល្បឿននៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ដែលបានកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងករណីថ្មីចំនួន ១ លានករណី ត្រឹមរយៈពេល ៨ថ្ងៃ កន្លងមកនេះ។ វាគឺជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីប្រទេសនេះមានការឆ្លងរាតត្បាតលើកដំបូង ដែលនាំឱ្យករណីសរុបមានច្រើនជាង ១១ លានករណី។ បើប្រៀបធៀបទៅនឹងការកើនឡើងកន្លងមក វាចំណាយរយៈពេល ១០ថ្ងៃ ក្នុងការកើនឡើងករណីពី ៩ ទៅ ១០ លាន និង ១៦ថ្ងៃ ចាប់ពី ៨លាន ពី ៩លាន ករណី។

    សហរដ្ឋអាមេរិកបានឈានដល់កំណត់ត្រាឆ្លង ១០ លានករណី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយខ្លួនមានករណីជាង ១០០,០០០ ករណី ជារៀងរាល់ថ្ងៃក្នុងរយៈពេល ១១ថ្ងៃ ជាប់ៗគ្នាមកនេះ។ រយៈពេល ៧ថ្ងៃ ចុងក្រោយនេះ របាយការណ៍បានថាសហរដ្ឋអាមេរិកមានករណីប្រចាំថ្ងៃប្រមាណជាង ១៤៤,០០០ ករណី និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានចំនួន ១,១២០ នាក់ ដែលជាចំនួនខ្ពស់បំផុត ជាងប្រទេសណាទាំងអស់នៅលើពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: