ព័ត៌មានជាតិ
រថយន្តមួយគ្រឿងកំពុងតែបើកសុខៗ ស្រាប់តែឆាបឆេះខ្ទេចអស់ នៅខេត្តកំពង់ឆ្នាំង
BY Khmernote Media
November 16, 2020
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង០៦និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យបណ្ដាលអោយឆាបឆេះរថយន្ត ០១គ្រឿង ម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-8781 ខូចខាតអស់ទាំងស្រុង។

រថយន្តខាងលើនេះជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិកែវឡាតឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីក្នុងរថយន្ត ៕

ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង