ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានហើយ មុខសញ្ញាដើរលួចស្លាកលេខរថយន្តណា ដែលចតប្រហែសតាមផ្លូវ

    BY Khmernote Media November 16, 2020
    ចាប់បានហើយ មុខសញ្ញាដើរលួចស្លាកលេខរថយន្តណា ដែលចតប្រហែសតាមផ្លូវ

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទី នៅចំណុចរបងវត្តថ្វាបង្គុំ ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ លី សុបញ្ញ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា (ពិនិត្យទឹកនោមមានសារធាតុញៀន)។ ទី២-ឈ្មោះ អ៊ុក សាវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅផ្ទះលេខ៣Eo ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (ពិនិត្យទឹកនោមមានសារធាតុញៀន)។

    ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង និងសម្ភារៈចាប់ពីជនសង្ស័យរួមមាន៖ ស្លាកលេខរថយន្តចំនួន២បន្ទៈ ១-បន្ទៈទី១ មានលេខភ្នំពេញ 2BD-3398, ២-បន្ទះទី២ ភ្នំពេញ 2BA-8753, ៣-ទួរឹវិសចំនួន១ ដែកក្បាលទួរឹវិសចំនួន៤ , ៣-ម៉ូតូ១គ្រឿង ម៉ាកC125 ពាក់ស្លាកលេខក្រចេះ 1A-3633 ជាធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន២នាក់ ទី១-ឈ្មោះ KOWE FEZEU អាយុ៣៩ឆ្នាំ ជនជាតិកាម៉ារូន មុខរបរ លក់ដូរ ស្នាក់នៅ១៤៨E5 ផ្លូវ១២៨ សង្កត់មិត្តភាព ខណ្ឌ៧មករា កាន់លិខិតឆ្លងដែនលេខ 0660388 , ទី២- ឈ្មោះ អ៉ឹង ស៊ីតាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៣១១Eo ផ្លូវ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ចំពោះស្លាកលេខចាប់យកពីជនសង្ស័យ ចំនួន២បន្ទះ សមត្តកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ។

    សមត្ថកិច្ចអះអាងថា ជនសង្ស័យទាំង២នាក់នេះ គឺ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចបានតាមដាន និងស្រាវជ្រាវជាយូរមកហើយ ។ បច្ចុប្បន្នជនសង្ស័យទាំ២នាក់ កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាក់ការតាមនីតិវិធី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: