ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ណែនាំ១១ចំណុច ដើម្បីការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុត្រជាក់

    BY Khmernote Media November 16, 2020
    ក្រសួងសុខាភិបាល ណែនាំ១១ចំណុច ដើម្បីការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុត្រជាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងចំពោះសាធារណជនឲ្យបានជ្រាបថា៖ បច្នុប្បន្ននេះ អាកាសធាតុមានការប្រែប្រួល ហើយមានខ្យល់ត្រជាក់នៃរដូវរងារបានមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឲ្យមានបានល្អ និងចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុបណ្ដាលមកពីអាកាសធាតុចុះត្រជាក់នេះ ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់អាកាសធាតុត្រជាក់ខ្លាំងនូវសារអប់រំសុខភាព ការបង្ការសុខភាពដូចខាងក្រោម៖

    ១. ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែ ធ្នូ ដល់ខែមករា នៃឆ្នាំគឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺដង្ហើមបណ្ដាលពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កជារោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះ ពោះវៀន ដោយពពួកវីរុសជាដើម។

    ២. ទារក កុមារ និងមនុស្សមានវ័យចំណាស់ មានហានីភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្ដាលមកពីអាកាសធាតុត្រជាក់។ ទាករបាត់បង់កំដៅរាងកាយរហ័សជាមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយឲ្យបានគ្រប់ទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។

    ខាងក្រោមនេះជា ជាវិធីសាស្រ្តនៃការយល់ដឹងបន្ថែមទៀត ដែលលោកអ្នកអាចអនុវត្តដើម្បីថែរក្សាខ្លួនរបស់អ្នក និងក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ ទារក និងកុមារ ៕

    Share This Post: