ព័ត៌មានជាតិ
ចុះថ្លៃទៀតហើយ! តម្លៃប្រេងសាំងតាមការ៉ាស់សាំងនានា បន្តចុះថ្លៃរហូតដល់ចុងខែ
BY Khmernote Media
November 16, 2020
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងត្រូវលក់ ២,៩០០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង២,៦០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ២,៩៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៥៥០រៀលក្នុងមួយលីត្រ ៕
