ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអ្នកស្លាប់រហូត៦នាក់ និងរបួសធ្ងន់ស្រាល៧នាក់

    BY Khmernote Media November 16, 2020
    កាលពីថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញនេះ គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអ្នកស្លាប់រហូត៦នាក់ និងរបួសធ្ងន់ស្រាល៧នាក់

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក-គសចគ បានឲ្យដឹងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កើតឡើងចំនួន ៨លើក បណ្តាលឱ្យមានអ្នកស្លាប់ ៦នាក់ របួសធ្ងន់ ៤នាក់ របួសស្រាល ៣នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ១៣នាក់។

    គ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនេះ បណ្តាលឱ្យខូចខាតយានរួមមាន៖
    ១. ម៉ូតូ ៨គ្រឿង
    ២. រថយន្តធុនតូច ៦គ្រឿង
    ៣. រថយន្តធុនធំ ២គ្រឿង។
    មូលហេតុគ្រោះថ្នាក់គឺបណ្ដាលមកពីបើកបរលើសល្បឿន ៣លើក មិនគោរពសិទ្ធិ ៣លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ១លើក។ យានយន្តបង្កហេតុ ម៉ូតូ ៣លើក រថយន្តធុនតូច ៣លើក រថយន្តធុនធំ ២លើក ៕

    Share This Post: