ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយព្យាបាល៩ថ្ងៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

    BY Khmernote Media November 17, 2020
    ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយព្យាបាល៩ថ្ងៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត

    នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមានករណីជាសះស្បើយថ្មីចំនួន០២នាក់ផងដែរ។

    អ្នកជាសះស្បើយចំនួន០២នាក់រួមមាន ឯកឧត្តម សួស យ៉ារ៉ា អាយុ៤៧ឆ្នាំ សមាជិករដ្ឋសភា មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា កន្លងមក និងស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

    នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ប៉ុន្តែអ្នកជាសះស្បើយ ០១នាក់ ដូចបានជម្រាបជូនខាងលើ ដែលចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា នៅសល់ចំនួន ០៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

    Share This Post: