ព័ត៌មានជាតិ
ទៀតហើយ! ដើមផ្កាក្រដាសដែលដាំលំអតាមសួននៅមហាវិថីជំទាវម៉ៅ ក្រុងព្រះសីហនុ ត្រូវគោស៊ីបោចបំផ្លាញចោលស្ទើរអស់
BY Khmernote Media
November 17, 2020
ខេត្តព្រះសីហនុ៖ កាលពីប៉ុន្មានខែមុន នៅក្នុងក្រុងព្រះសីហនុ ត្រង់ចំនុចមហាវិថីជំទាវម៉ៅ មានករណីជាច្រើនកើតឡើងដូចជាមានមនុស្សលួចដកផ្កាអស់រាប់រយគុម្ព ក្រោយមកមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិ ហើយបន្ទាប់មកទៀតហ្វូងគោជាច្រើនក្បាលដើរស៊ីផ្កាតាមសួនច្បារថែមទៀត។

ក្រោយស្ងប់ករណីបែបនេះអស់មួយរយៈមក ស្រាប់តែថ្មីៗនេះពលរដ្ឋផ្ញើរូបភាពមកនៅព្រឹកថ្ងៃ១៧ វិច្ឆិកា ២០២០ ប្រាប់ថា ដើមផ្កាក្រដាសដែលដាំតាមសួនកណ្តាលទ្រូងផ្លូវ មហាវិថីជំទាវម៉ៅពីឃុំបិតត្រាំងមកឆ្នេររាម ត្រូវបានគោសុី បោចបំផ្លាញចោលស្ទើរអស់ទៅហើយ ស្របពេលដែលដើមផ្កានៅតាមខ្សែផ្លូវមួយចំនួនទៀតកំពុងចេញផ្កាលម្អសោភ័ណ្ឌភាព៕

ប្រភព៖ ទំព័រ ប្រជាជន ខេត្តព្រះសីហនុ