ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្អខ្លាំងណាស់! កម្ពុជាជ្រើសរើសឈុត​ «ព្រះថោងតោងស្បៃនាងនាគ» ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បី​បង្ហាញជូនដល់ពិភពលោក ក្នុងព្រឹត្តិការណ៍ធំមួយនៅប្រទេសថៃ

    BY Khmernote Media November 17, 2020
    ល្អខ្លាំងណាស់! កម្ពុជាជ្រើសរើសឈុត​ «ព្រះថោងតោងស្បៃនាងនាគ» ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បី​បង្ហាញជូនដល់ពិភពលោក ក្នុងព្រឹត្តិការណ៍ធំមួយនៅប្រទេសថៃ

    យោងតាមការបញ្ជាក់ពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ​ ទី១៦ ខែវិច្ឆិកា​ ​ឆ្នាំ​២០២០​ ដើម្បីចូលរួមអនុវត្តសេដ្ឋកិច្ចការទូត​ ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ឯកឧត្តម​ អ៊ូក​សោភ័ណ​ ឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសថៃ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ​ 10th Thai Silk Road to the World 2020 ដែលរៀបចំឡើងនៅវិមានរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម វិស្ណុ គ្រឿង៉ាម​ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ។

    នាឱកាសនោះ ក្នុងនាមជាសមាជិកមួយរូបនៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ខាងលើ ឯកឧត្តម​ឯកអគ្គ​រាជទូត​ បានជម្រាបជូនអង្គប្រជុំ​ អំពីវឌ្ឍនភាពការងារ និងការចូលរួម​របស់​កម្ពុជា​តាមរយៈ​ការជ្រើសរើសឈុត​ «ព្រះថោងតោងស្បៃនាងនាគ» ដែលជាម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បី​បង្ហាញជូនដល់ពិភពលោក ជាមួយបណ្តាអង្គទូត និងតារាបង្ហាញម៉ូតអាជីពប្រមាណជាង ១០០​នាក់ ដែលគ្រោងនឹងរៀបចំឡើងក្នុងដើមខែធ្នូ ឆ្នាំ២០២០ ខាង​មុខ​នៅទីក្រុងបាងកក៕

    Share This Post: