ស្គាល់អត្តសញ្ញាណម្ចាស់ឡានដែលបេីកបុករត់ ហេីយតេទៅគំរាមជនរងគ្រោះសងលុយត្រឹម ១លាន អោយយកស្លាកលេខអោយវិញហេីយ, រថយន្តកំពុងបង់រំលស់
យោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាទៅអធិការស្រុក អោយរៀបចំបញ្ជូនសំណុំរឿងករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្ត ហ្វត ស្លាកលេខ 2BJ-2235 ភ្នំពេញ ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដេីម្បីដោះស្រាយ ហេីយលោកឧត្ដមសេនីយ៍ទោ ស្នងការ នឹងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត។ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានបន្ថែមនៅលើហ្វេសបុកថា៖

“ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ខ្ញុំត្រូវរកយុត្តិធម៌ជូនអ្នករងគ្រោះអោយបាន។ ម្ចាស់រថយន្តត្រូវចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ជាមួយជនរងគ្រោះ ។ លឺដំណឹងថាតេទៅគំរាមជនរងគ្រោះទៀត អាណិតគាត់ទាំងពីរខ្លាំងណាស់ ស្អែកនេះនិងអោយតំណាងយកថវិកាបន្តិចបន្តួចដើម្បីជូនគាត់ទាំងពីរដើម្បីព្យាបាលខ្លួន”។
យោងតាមការបញ្ជាក់ពី ស្នងការដ្ផាននគរបាលខេត្តកំពត មុននេះបន្តិច បានឲ្យដឹងថា ស្នងការបានស្គាល់អត្តសញ្ញាណរបស់ម្ចាស់រថយន្តបង្កហើយ និងបានអញ្ជើញម្ចាស់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចូលមកដោះស្រាយនៅស្នងការដ្ឋានអោយបានឆាប់ជាទីបំផុត៕




