ក្រសួងទេសចរណ៍ ចេញប្រកាសចំពោះសិស្ស-និស្សិតកំពុងសិក្សាផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច ពេលនេះរៀនដោយឥតគិតថ្លៃសម្រាប់ជំនាញកក់សំបុត្រយន្តហោះ តាមប្រព័ន្ធ AMADEUS
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងដល់សិស្ស-និស្សិត ដែលកំពុងសិក្សាតាមគ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋារកិច្ចទាំងអស់ បានឲ្យជ្រាបថា៖ ដើម្បីចូលរួមផ្ដល់ជំនាញបន្ថែមសំដៅពង្រឹងសមត្ថភាពដល់សិស្ស-និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុន Alliance Plus Solution ក្នុងការទ្រទ្រង់បណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសប្អូនៗសិស្ស-និស្សិត ឲ្យទទួលបានចំណេះដឹង ជំនាញ និងឥរិយាបទខ្ពស់ ក្នុងការបម្រើការងារក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍សូមប្រកាសជ្រើសរើសសិស្ស-និស្សិត ទាំងពីរភេទចូលរួមវគ្គបណ្ដុំបណ្ដាលឥតគិតថ្លៃ លើជំនាញកក់សំបុត្រយន្តហោះ(Ticketing and Reservation) តាមប្រព័ន្ធ AMADEUS នៅរាជធានីភ្នំពេញចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដូចខាងក្រោម៖

១. លក្ខខណ្ឌជ្រើសរើស
– ជាសិស្ស-និស្សិត កំពុងសិក្សាតាមបណ្ដាលគ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋាកិច្ចនានាទូទាំងប្រទេស
– ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីគ្រឹះស្ថានសិក្សាទេសចរណ៍ និងបដិសណ្ឋាកិច្ច ដែលខ្លួនកំពុងសិក្សា
– មានការទទួលខុសត្រូវ និងមានសមត្ថភាពខ្ពស់ក្នុងការសិក្សា
- មានកម្រិតភាពអង់គ្លេសថ្នាក់មូលដ្ឋាន
– មានមូលដ្ឋានគ្រឹះផ្នែកកុំព្យូទ័រ
– ចូលរួមបណ្ដុំបណ្ដាលរយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃចន្ទ ដល់សុក្រ ៩៖០០នាទី-១២៖០០នាទី ឬចាប់ពីម៉ោង២៖០០នាទី-៤៖៣០នាទី
២. អត្ថប្រយោជន៍
– សិស្ស-និស្សិត នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព(Certificate of Competencies) ពីក្រសួងទេសចរណ៍
– ទទួលបានការបណ្ដុំបណ្ដាលផ្ទាល់ពីគ្រូជំនាញប្រពន្ធ AMADEUS ផ្ទាល់
– ទទួលបានឱកាសហ្វឹកហាត់ការងារ និងការងារតាមបណ្ដាលក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានា
– ឱកាសក្លាយជាភ្នាក់ងារលក់សំបុត្រតាមប្រព័ន្ធទូរស័ព្ទឆ្លាតវៃ (Mobile App)
៣. ការបរិច្ឆេទ និងទីកន្លែងទទួលពាក្យ
សិស្ស-និស្សិត ទាំងពីរភេទ ដែលមានចំណាប់អារម្មណ៍ លើវគ្គបណ្ដុំបណ្ដាលខាងលើ អាចដាក់ពាក្យផ្ទាល់មកកាន់៖
– ក្រុមហ៊ុន Alliance Plus Solution ដែលមានអាសយដ្ឋានផ្ទះលេខ៥១ បេ-៣ ផ្លូវ១០៧.គ ភូមិកាប៊ុលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬតាមលេងទូរស័ព្ទ ០៧៦ ៤៤៤៤ ០៤៣
– ដោយភ្ជាប់ប្រវត្តរូបសង្ខេប លិខិតអម និងលិខិតបញ្ជាក់ការសិក្សា ឬប័ណ្ណសម្គាល់ខ្លួនចេញពីគ្រឹះស្ថានសិក្សា
– ការបរិច្ឆេទឈប់ទទួលពាក្យ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
– ការបរិច្ឆេទប្រឡងចូលសិក្សាខែធ្នូ ឆ្នាំ២០២០ ៕

