ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យលេបត្របាក់រោងស្នាក់នៅរបស់ប្រជាពលរដ្ឋចំនួន៥រោងអស់ទាំងស្រុង ក្នុងដីឡូតិ៍មួយកន្លែង នៅខណ្ឌមានជ័យ

    BY Khmernote Media November 17, 2020
    អគ្គិភ័យលេបត្របាក់រោងស្នាក់នៅរបស់ប្រជាពលរដ្ឋចំនួន៥រោងអស់ទាំងស្រុង ក្នុងដីឡូតិ៍មួយកន្លែង នៅខណ្ឌមានជ័យ

    រាជធានីភ្នំពេញ៖ អគ្គិភ័យឆាបឆេះរោងស្នាក់នៅតូចៗ ចំនួន៥រោង ស្ថិតក្នុងដីឡូតិ៍មួយកន្លែង ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបានឆាបឆេះឡើងនៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងតូចៗ ចំនួន៥រោងអស់ទាំងស្រុង។

    ដែលមានម្ចាស់ដីឈ្មោះ អ៊ីម សារឿន ជួលទៅអោយឈ្មោះ ឆាង ហួ ភេទប្រុស អាយុ ៥២ឆ្នាំ ប្រកបរបរ រើសអេតចាយ។ នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរ ក៏មានវត្តមានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យលោក សួស សារិន ចៅសង្កាត់ និងកម្លាំងសមត្ថកិច្ចចម្រុះបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ៦គ្រឿង, រថយន្តពន្លត់នអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង បានចុះមកជួយ អន្តរាគមន៍បាញ់ទឹកទប់ស្កាត់ករណីអគ្គិភ័យនេះផងដែរ ដោយបានរលត់ជាស្ថាពរនៅវេលាម៉ោង១៣:០០នាទី នាថ្ងៃខែឆ្នាំដដែលដោយប្រើប្រាស់រយៈពេល ១ម៉ោងក្នុងការអន្តរាគមន៍ផងដែរ។

    ក្នុងនោះដែរលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សូមអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពេលចេញក្រៅផ្ទះ កុំភ្លេចបិទប៉ារ៉ែតភ្លើង ពន្លត់ភ្លើងធូប ភ្លើងទាន ជាមុនសិនទើបអាចចេញពីផ្ទះទៅបាន ដោយមិនមានការព្រួយបារម្មណ៍រឿងអគ្គិភ័យនេះតទៅទៀត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: