កូវីដ-១៩
ថ្ងៃនេះ ជាថ្ងៃធ្វើតេស្តទី៤ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ដើម្បីបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ១៩
BY Khmernote Media
November 18, 2020
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

ចំពោះអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គឺគិតថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហើយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ជាថ្ងៃត្រូវធ្វើតេស្តលើកទី៤ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាទាំងអស់ ដើម្បីរួមគ្នាបញ្ចប់ស្ថានភាពចម្លងវីរុសកូវីដ១៩ នៃព្រឹត្តិការណ៍៣វិច្ឆិកា និងបញ្ជាក់ពីភាពមាន ឬគ្មានការចម្លងវីរុសកូវីដ១៩ ចំពោះបុគ្គលដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ កន្លងមកនេះ ហើយក៏សម្រាប់ការអាចបានវិលត្រឡប់ទៅកាន់ការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញផងដែរ៕
