តេស្តលើកទី៤ អវិជ្ជមាន សម្ដេច ហ៊ុន សែន នឹងឲ្យបើកដំណើរការសាលារៀនឡើងវិញ
កាលពីប៉ុន្មានម៉ោងមុនសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា បានធ្វើតេស្តលើកទី៤ លទ្ធផលគ្មានឆ្លង COVID-19 រួមនឹងអ្នកពាក់ព័ន្ធដទៃទៀតក្រោយធ្វើចត្តាឡីស័ក ១៤ ថ្ងៃ លើកលែងតែ ៤ ករណីមុន និងមានជាសះស្បើយ ១ នាក់រួចមកនោះ។

ក្រោយគ្រប់គ្រងស្ថានការណ៍ឆ្លងរីករាលដាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងអនុញ្ញាតឲ្យក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឲ្យសភាពការណ៍គ្រប់ផ្នែក គ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ ៣ វិច្ឆិកាឡើងវិញ។ តែការប្រយុទ្ធជាមួយ COVID-19 នៅជាអាទិភាពជានិច្ច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ