ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លទ្ធផលធ្វើតេស្តសំណាកលើកទី៤ របស់ រដ្ឋមន្រ្តី វេង សាខុន គឺ “អវិជ្ជមានកូវីដ ១៩”

    BY Khmernote Media November 18, 2020
    លទ្ធផលធ្វើតេស្តសំណាកលើកទី៤ របស់ រដ្ឋមន្រ្តី វេង សាខុន គឺ “អវិជ្ជមានកូវីដ ១៩”

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើទំព័រហ្វេសបុករបស់ឯកឧត្តមបន្ទាប់ពីធ្វើតេស្តលើកទី៤ នៅព្រឹកមិញនេះ ក្រោយពេលដែលឯកឧត្តមបានធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមបានបញ្ចាក់ថា ៖ ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួង សុខាភិបាល ថា៖ លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន នាព្រឹកមិញនេះរបស់យើងខ្ញុំករុណា ខ្ញុំគឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវិដ ១៩ ។

    យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួង សុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូម អរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភពីសុខភាពរបស់យើងខ្ញុំករុណា ខ្ញុំ និងលើសពីនេះទៀតគឺបានផ្ញើរសារជូនពរមកយើងខ្ញុំករុណា ខ្ញុំឲ្យរួចផុតពីការឆ្លងមេរោគកូវិដ ១៩ ។ ស្ថិតក្នុងឱកាសនេះ យើងខ្ញុំករុណា ខ្ញុំ សូមប្រគេននិងជូនពរ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមទទួលបានពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

     

    Share This Post: