ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជាផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែក រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកានេះ

    BY Khmernote Media November 18, 2020
    អគ្គិសនីកម្ពុជាផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែក រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកានេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    Share This Post: