កូវីដ-១៩
ការធ្វើតេស្តលើកទី៤ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា សរុបចំនួន ១៤២២នាក់ គឺអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់
BY Khmernote Media
November 19, 2020
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងគឺមិនមានករណីវិជ្ជមានកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ ចំពោះអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គឺនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ១៨ទាំងអស់ សម្រាប់ការធ្វើតេស្តលើទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕
