ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាចរៀបពិធីមង្គលការបានវិញធម្មតា

    BY Khmernote Media November 19, 2020
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាចរៀបពិធីមង្គលការបានវិញធម្មតា

    នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា នៅសល់ចំនួន៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ១៨ទាំងអស់ សម្រាប់ការធ្វើតេស្តលើទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

    ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាចរៀបអាពាហ៍ពិពាហ៍បានធម្មតា។ តាមរយៈសារជាសំលេងរបស់ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូន ថ្នាក់ដឹកនាំ អភិបាលរាជធានី និងខេត្ត ព្រមទាំងជនរួមជាតិទាំងអស់ ពាក់ព័ន្ធនិងការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា៖

    “ការរៀបការមួយចំនួនត្រូវផ្អាកដោយឯកឯង ប៉ុន្តែក៏មានកន្លែងខ្លះអាចនឹងមានការរឹតបន្តឹងតែពីអាជ្ញាធររបស់យើង ខ្ញុំសុំស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឲ្យបងប្អូនរៀបការទៅ ជាទំលាប់ប្រពៃណីខ្មែររបស់យើង….ខ្ញុំសំរួលឲ្យមានការរៀបអាពាហ៍ពិពាហ៍ គ្រាន់តែយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ និងអ្វីដែលជាការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ”៕

    Share This Post: