ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសចំណាស់ម្នាក់អះអាងថាត្រូវកូនៗកាត់កាលចោល ដើរទៅពេទ្យដោយខ្លួនឯងព្យាបាលជំងឺ តែមិនទាន់ដល់ពេទ្យផងស្រាប់តែដេកដួលតាមផ្លូវ

    BY Khmernote Media November 19, 2020
    បុរសចំណាស់ម្នាក់អះអាងថាត្រូវកូនៗកាត់កាលចោល ដើរទៅពេទ្យដោយខ្លួនឯងព្យាបាលជំងឺ តែមិនទាន់ដល់ពេទ្យផងស្រាប់តែដេកដួលតាមផ្លូវ

    រាជធានីភ្នំពេញ៖ បុរសចំណាស់ម្នាក់មានកូន៣នាក់(ប្រុស២ស្រីម្នាក់) ត្រូវបានគាត់អះអាងប្រាប់ថា​ បានកាត់កាលគាត់ជាឪពុកបង្កេីតអាយុ៧៨ឆ្នាំចោល បណ្ដោយឲ្យគាត់ដេីរទៅរកពេទ្យដោយខ្លួន​ឯង រហូតដេកដួលតាមផ្លូវ ទាំងមានជំងឺប្រចាំកាយ(ទំនងជាជម្ងឺសួត) ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលា​នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ នៅតាមដងផ្លូវឧញ្ញ៉ាទេពផន(១៨២) សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមអរគុណបងសមត្ថកិច្ចនគរបាលចរាចរណ៍មួយរូប ដែលចុះជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុផងដែរ​។

    អ្នកជម្ងឺសួត​ពិតជាលំបាកក្នុងការដកដង្ហេីមណាស់ ​ខ្ញុំចងចាំមួយជីវិត​ ព្រោះម្ដាយរបស់ខ្ញុំមានកូនតែខ្ញុំម្នាក់ នៅពេលដែលខ្ញុំគ្មានលទ្ធភាព​រកថ្លៃព្យាបាលជម្ងឺគាត់​ ខ្ញុំត្រូវបាន​សប្បុរសជនដែលស្គាល់ខ្ញុំជិតឆ្ងាយជួយ​ឧបត្ថម្ភ​ថ្លៃព្យាបាល​​​ រយៈពេលជិត២ខែ​ តែដោយសារ​ស្ថានភាពម៉ាក់ខ្ញុំ​ធ្ងន់​គាត់ក៏បានចាកចោលខ្ញុំ​ទៅ​ តួយ៉ាងបេីសិនជាអុំប្រុសនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហេីយ​ តេីអ្នកណានៅមេីលថែរក្សាគាត់ទៅ? សង្ឃឹមថា​ក៏បង្ហោះរបស់ខ្ញុំនេះ​ អាចមានអ្នកចែករំលែកបន្តគ្នា​ ដល់អ្នកមានណាមានទឹកចិត្តជួយគាត់ទាន់ពេលផង​ ជូនពរលោកអុំ​ជួបសំណាងល្អ​ អាចមានអ្នកជួយអុំ​បានធូរស្បើយឡើងវិញផងចុះ​ ដោយក្ដីគោរព​។

    បច្ចុប្បន្ន​គាត់ត្រូវបាន​បងប្អូនប្រជាពលរដ្ឋ​ រួមទាំងសមត្ថកិច្ចទាក់ទង​រថយន្តសាមុយ​មន្ទីរពេទ្យ​ព្រះកុសុមៈ​(ពេទ្យលោកសង្ឃ​)មកដឹកយកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ​ហេីយ​។ អម្រែកដែលអ្នករែកឪពុកចោលគង់និងថ្ងៃណាមួយរែកអ្នកចោលវិញមិនខានឡើយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: