ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងៗចំនួន០៦នាក់ខំធ្វើដំណើរផ្លូវឆ្ងាយចេញពីភ្នំពេញទៅឆក់ដល់ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media November 19, 2020
    ក្មេងៗចំនួន០៦នាក់ខំធ្វើដំណើរផ្លូវឆ្ងាយចេញពីភ្នំពេញទៅឆក់ដល់ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចក្របួចជាប់

    ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមយុវជនវ័យក្មេងតាំងចិត្តធ្វើសកម្មភាពឆក់​ទ្រព្យសម្បត្តិតាមដងផ្លូវសាធារណៈចេញដំ​ណើរ​ពីរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច នគរបាល​នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការ​បង្រ្កាបនិងឃាត់ខ្លួនបានចំនួន០៦នាក់ នៅក្នុងខណៈ​ ដែលក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿង ធ្វើ​សកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

    ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង​១៥និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០​២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបា​ត់ដំបង ដោយជនសង័្សយប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿងមនុស្សចំនួន ០៦នាក់ ធ្វើសកម្ម​ភាព(​ឆក់យកប្រាក់) របស់ប្រជាពលរដ្ឋឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំឫស្សី​ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះកំពុងធ្វើដំណើរនៅលើផ្លូវជាតិ ក្នុងនោះពួកគេយកបានប្រាក់រៀលចំនួន១.១៩​៥.​០០០រៀល(មួយលាននិងដប់ប្រាំម៉ឺនរៀល)រួចជិះគេចខ្លួនបាត់ ។

    ទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងបានជ្រាបនិងស្នើសុំ គោលការណ៍អនុវត្ត។ ទទួលបានបទបញ្ជារបស់លោកឧត្តម​សេ​នីយ៍ស្នងការ និងលោកស្នងការរងទទួលផែនលោកវរសេនីយ៍ឯក ស គឹមឡុង បានចាត់វិ​ធានការជាបន្ទាន់ដោយប្រើប្រាស់កម្លាំងនគរបាលអន្តរាគមន៍របស់ខ្លួន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ​បាល ព្រមទាំងកម្លាំងផ្នែកជំនាញ ចេញប្រតិប​ត្តិការភ្លាមៗ រហូតដល់វេលាម៉ោង ១៥និង ៣៩នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួនបានក្រុមជនសង័្សយដែលធ្វើស​កម្មភាព(ឆក់ទ្រព្យសម្បត្តិ) នេះចំនួន ០៦នាក់ ​ព្រម​ទាំងដកហូត បានសម្ភារភស្តុតាងមួយចំនួន និងជនសង័្សយរួមមាន៖
    ១-ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ២-ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ មានទី​លំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
    ៣-ឈ្មោះ សាត ភារ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន​សុខ រាជធានីភ្នំពេញ។
    ៤-ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវ រាជ​ធានីភ្នំពេញ។
    ៥-ឈ្មោះ ផាន រ៉ាវីន ហៅជ័យ ភេទប្រុស អាយុ​១៤ឆ្នាំរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។
    ៦-ឈ្មោះ រតនា វិសាលសិដ្ឋ ភេទប្រុស អាយុ​ ១៥​ឆ្នាំ មានទីលំនៅភូមិគោកឃ្នាងសង្កាត់គោកឃ្នាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ដកហូតបាន៖ ប្រាក់រៀលចំនួន ១.៥0០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) ម៉ូតូចំនួន ០៣គ្រឿង ទូរស័ព្ទដៃចំនួន ០២គ្រឿង ខ្សែដៃកាឡៃចំនួន ០១ខ្សែ ខ្សែកផ្លាកទីនចំនួន ០១ខ្សែ និងចិញ្ចៀនផ្លាកទីនចំនួន ០១វង់។ លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ក្រុមជនសង័្សយខាងលើនេះ បានចេញដំណើរពីរាជធានីភ្នំពេញ ហើយមានគោលបំណង ទៅកាន់ខេត្តសៀមរាប។ ក្នុងពេលធ្វើដំណើរតាមផ្លូវក្រុមគេបានធ្វើសកម្មភាព (ឆក់យកទ្រព្យ សម្បត្តិ) ពីអ្នកធ្វើដំណើរតាមដងផ្លូវ ដែលក្នុងនោះបានធ្វើសកម្មភាពឆក់យកបានប្រាក់ចំនួន ៧០០.០០០រៀល(ចិតសិបម៉ឺនរៀល)ពីជនរងគ្រោះ ភេទស្រីម្នាក់នៅចំណុចស្នាមព្រះភូមិសាស្រ្ត​ខេត្តពោធិ៍សាត់ លុះមកដល់ភូមិសាស្រ្តខេត្តបាត់ដំបងពួកគេបានធ្វើសកម្មភាពទៀតតែត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបបាន។

    លោកអធិការបានបញ្ជាក់បន្ថែមថាកិច្ចប្រតិបត្តិការរបស់នគរបាលដែលអនុវត្តបានជោគជ័យនៅពេលនេះ គឺស្ថិតក្រោមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនជំនាញ និងជាពិសេសបានការ ចូលរួមផ្តល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋនៅ​មូល​ដ្ឋាន ដែលកន្លងមកសមត្ថកិច្ចបានធ្វើការផ្សព្វ​ផ្សាយ លេខទូរស័ព្ទដោយទូលំទូលាយ ហើយប្រជាពលរដ្ឋលោកទទួលយកសម្រាប់ទាក់ទង​ទាន់ពេលនៅក្នុងករណី មានហេតុការ​ណាមួយកើតឡើងដូចករណីនេះស្រាប់។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយា​ល័យ​ជំនាញដើម្បីរៀបចំបញ្ជូនបន្តទៅកាន់អយ្យ​ការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាម​ផ្លូវ​ច្បាប់ហើយ៕

    Share This Post: