ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី០១នាក់ ជាបុរសខ្មែរមកពីបរទេស និងព្យាបាលអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ជាសះស្បើយ០១នាក់

    BY Khmernote Media November 21, 2020
    ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី០១នាក់ ជាបុរសខ្មែរមកពីបរទេស និងព្យាបាលអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ជាសះស្បើយ០១នាក់

    នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមានករណីជាសះស្បើយថ្មី០១នាក់ផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំណែកឯអ្នកជាសះស្បើយគឺលោក ស ចិត្រា ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា។សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: