ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូនប្រុសច្បងរបស់លោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ជូនៀ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin November 21, 2020
    កូនប្រុសច្បងរបស់លោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ជូនៀ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបាននិយាយថា លោក ដូណាល់ ត្រាំ ជូនៀ (Donald Trump Jr) ដែលជាកូនប្រុសច្បងរបស់លោក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងសប្តាហ៍នេះ ហើយក៏មិនមានចេញរោគសញ្ញាអ្វីដែរ។ អ្នកនាំពាក្យរបស់លោកបាននិយាយថា លោក ត្រាំ ជូនៀ បានដឹងពីការធ្វើរោគវិនិច្ឆ័យរបស់លោកកាលពីដើមសប្តាហ៍នេះ ដោយគាត់មិនមានរោគសញ្ញាអ្វីទេ ហើយបាននិងកំពុងនៅដាច់ដោយឡែកពីគេ។

    លោក ដូណាល់ ត្រាំ ជូនៀ គឺជាសមាជិកចុងក្រោយនៃក្រុមគ្រួសាររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលបានឆ្លងជំងឺ COVID-19 នេះ។ ទាំងលោកប្រធានាធិបតី លោកជំទាវទីមួយ និងកូនប្រុសរបស់ពួកគេទាំង ២ គឺ បារុន ត្រាំ សុទ្ធតែបានឆ្លងជំងឺនេះ និងបានជាសះស្បើយរួចហើយ។ លោក Andrew Giuliani ដែលជាកូនប្រុសរបស់លោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ ក៏បាននិយាយថា លោកបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃសុក្រផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: