ប្រទេសចិនចាប់ផ្ដើមធ្វើតេស្ដរកជំងឺកូវីដ១៩ ទ្រង់ទ្រាយធំលើពលរដ្ឋជាង ៤លាននាក់ នៅក្រុងធានជីន និងសៀងហៃ បន្ទាប់ពីមានករណីឆ្លងជំងឺនៅក្នុងសហគមន៍
ប្រទេសចិនកំពុងចាប់ផ្តើមធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្ស ៣លាននាក់ នៅផ្នែកមួយនៃភាគខាងជើងនៃទីក្រុងធានជីន ហើយបានធ្វើតេស្តពលរដ្ឋចំនួន ៤ ០១៥ នាក់ផ្សេងទៀត នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងសៀងហៃ បន្ទាប់ពីបានរកឃើញករណីជំងឺ COVID-19 ចំនួននៅទីនោះ។ គណៈកម្មការសុខភាពជាតិបានកត់ត្រាករណីឆ្លងក្នុងស្រុកថ្មីចំនួន ៧ នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនោះមាន ៥នាក់ នៅក្រុងធានជីន និង ២ករណី នៅសៀងហៃ។

ទីក្រុងធានជីនកាលពីថ្ងៃសុក្របានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ ដែលពាក់ព័ន្ធនឹងបុគ្គល ៤នាក់ ផ្សេងគ្នា និងករណីមួយផ្សេងទៀត។ ជាការឆ្លើយតបអាជ្ញាធរមូលដ្ឋានបានបិទសហគមន៍ដែលជាកន្លែងដែលពួកគេរស់នៅ ក៏ដូចជាមន្ទីរពេទ្យ និងសាលាមត្តេយ្យ។
យោងតាមទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា នៅថ្ងៃសៅរ៍េនះអាជ្ញាធរបានចាប់ផ្តើមធ្វើតេស្តលើប្រជាជនទាំងអស់នៅក្នុងស្រុកប៊ីនហៃ នៃទីក្រុងធានជីង។ អាជ្ញាធរក្នុងទីក្រុងសៀងហៃក៏បានបិទទ្វារមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីប្តីនិងប្រពន្ធមួយគូ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីបានទៅមន្ទីរពេទ្យនោះ។ គួរឱ្យដឹងដែរថាចំនួនករណីដែលបានបញ្ជាក់សរុបរបស់ប្រទេសចិនឥឡូវនេះមានចំនួន ៨៦ ៤១៤ ករណីហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia