ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញបុរសខ្មែរម្នាក់មកពីបរទេស តេស្តសំណាកលើកទី៤ ឃើញមានវិជ្ជមានកូវីដ១៩

    BY Khmernote Media November 22, 2020
    រកឃើញបុរសខ្មែរម្នាក់មកពីបរទេស តេស្តសំណាកលើកទី៤ ឃើញមានវិជ្ជមានកូវីដ១៩

    នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី៤ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក គឺវិជ្ជមានវីរុសកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: