ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែកន្លះទៀត, ពលរដ្ឋខ្មែរនៅថៃមានបញ្ហាប្រឈមណាមួយ អាចទាក់ទងលេខទូរស័ព្ទ២ខ្សែនេះបាន

    BY Khmernote Media November 26, 2020
    ថៃប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែកន្លះទៀត, ពលរដ្ឋខ្មែរនៅថៃមានបញ្ហាប្រឈមណាមួយ អាចទាក់ទងលេខទូរស័ព្ទ២ខ្សែនេះបាន

    យោងតាមការបញ្ជាក់ពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ឲ្យដឹងថា រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសថៃ។

    ករណីបងប្អូនមានបញ្ហាប្រឈម សូមទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល/សិស្សនិស្សិត) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកទទួលបន្ទុកពលករ)៕

    Share This Post: