ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញអគ្គនាយកពន្ធនាគារ មានវិជ្ជមានជំងឺកូវីដ១៩ ដែលសង្ស័យឆ្លងពីភរិយា និងរកឃើញ ៤ករណីទៀតក៏វិជ្ជមានកូវីដ១៩ដែរ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគារ

    BY Khmernote Media November 29, 2020
    រកឃើញអគ្គនាយកពន្ធនាគារ មានវិជ្ជមានជំងឺកូវីដ១៩ ដែលសង្ស័យឆ្លងពីភរិយា និងរកឃើញ ៤ករណីទៀតក៏វិជ្ជមានកូវីដ១៩ដែរ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគារ

    លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកជំទាវ យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះ ត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ។

    ភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ក្រៅពីអគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ នៅពេលនេះថែម៤ករណីទៀត សរុប៦នាក់ហើយពាក់ព័ន្ធថ្មីនេះ។ មន្ទីរពិសោធន៍បាននឹងកំពុងធ្វើតេស្តជាប់រហូត និងបង្ហាញលទ្ធផលបន្តបន្ទាប់៕

    Share This Post: