កូវីដ-១៩
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ឲ្យដឹងថាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៧នាក់ និងអ្នកជាសះស្បេីយ ០២នាក់
BY Khmernote Media
November 29, 2020
កាលពីយប់មិញនេះ លោកជំទាវយក់ សម្បត្តិ បានបញ្ជាក់ឲ្យដឹងពីការរកឃើញអគ្គនាយកពន្ធនាគារ មានវិជ្ជមានជំងឺកូវីដ១៩ ដែលសង្ស័យឆ្លងពីភរិយា និងរកឃើញ ៤ករណីទៀតក៏វិជ្ជមានកូវីដ១៩ដែរ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគារ។ នៅព្រឹកនេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៧នាក់ និងអ្នកជាសះស្បេីយ ០២នាក់។ សូមអានព័ត៌មានលម្អិតស្តីពីករណីលេីកដំបូងនៃការចម្លងចូលសហគមន៌ មានភ្ជាប់ជូនខាងក្រោមនេះ ៖


