ព័ត៌មានជាតិ
ក្ដៅៗ! ព្រឹកនេះក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាសារៀនអន្តរទ្វិបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្ន ដោយសារជាប់ពាក់ព័ន្ធនឹងភរិយាអគ្គនាយកពន្ធាគារដែលមានផ្ទុកវិជ្ជមានកូវីដ-១៩
BY Liny Chan
November 29, 2020
ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៩ នេះ បានចេញសម្រេចផ្អាកដំណើរការសាសារៀនអន្តរទ្វិបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្នរយៈពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំដែលបានចេញផ្សាយមុននេះបន្តិច ការផ្អាកនេះគឺក្រោយរកឃើញថា មានជាប់ពាក់ព័ន្ធនឹងភរិយាអគ្គនាយកពន្ធាគារដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ ដើម្បីជៀសវាងការឆ្លងជំងឺចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍៕
