ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល សម្រេចបិទសណ្ឋាគារភ្នំពេញរយៈពេលពីរថ្ងៃ ក្រោយរកឃើញថា អ្នកវិជ្ជមានកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹកនៅទីនោះ

    BY Liny Chan November 29, 2020
    ក្រសួងសុខាភិបាល សម្រេចបិទសណ្ឋាគារភ្នំពេញរយៈពេលពីរថ្ងៃ ក្រោយរកឃើញថា អ្នកវិជ្ជមានកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹកនៅទីនោះ

    យោងតាមការចេញផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងសុខាភិបាលមុននេះបន្តិចបានឲ្យដឹងថា ក្រសួងសុខាភិបាល​ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី​ ក្នុងការបិទសណ្ឋាគារភ្នំពេញរយៈពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់ និងយកសំណាកមកធ្វើតេស្ត បន្ទាប់ពីយោងតាមការស្រាវជ្រាវ​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារនោះ។ សេចក្តីដូចបានជម្រាបជូនខាងលើ​ សូមសាធារណជនមេត្តាជ្រាប​ ហេីយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ​ សូមអញ្ជេីញមកធ្វេីតេស្តនៅថ្ងៃនេះ​ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហេីយបានចេញផ្សាយនៅព្រឹកមុិញនេះ​ ឲ្យបានគ្រប់ៗគ្នា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay