ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះបានកើនដល់ជាង ៦២ លាននាក់ ខណៈការស្លាប់មានសរុប ១.៤ លាននាក់
ទិន្នន័យដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យចនហបឃីនស៍ (Johns Hopkins University) នៅសហរដ្ឋអាមេរិកបង្ហាញថា ចំនួនករណីនៃជំងឺ COVID-19 នៅទូទាំងពិភពលោក ពេលនេះបានកើនឡើងដល់ ៦២ លាននាក់ហើយ។ សាកលវិទ្យាល័យនិយាយថា ការឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមានចំនួនសរុប ៦២ ៥១៥ ១១១ ករណី គិតត្រឹមម៉ោង ១៨ និង ០០ នាទី (UTC) កាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា។ ចំណែកចំនួនអ្នកស្លាប់ទូទាំងពិភពលោក ក៏បានកើនឡើងដល់ ១ ៤៥៦ ៦២១ នាក់ ផងដែរ។

សហរដ្ឋអាមេរិកមានករណីច្រើនបំផុតគឺ ១៣ ២៩១ ១២៦ នាក់ ហើយវាត្រូវបានតាមពីក្រោយដោយឥណ្ឌា ជាមួយនឹងករណីចំនួន ៩ ៣៩២ ៩១៩ ករណី។ ប្រេស៊ីលមាន ៦២៩០ ២៧ ករណី បារាំងមាន ២ ២៦០ ៧៨៩ ករណី និងរុស្ស៊ីមាន ២ ២៤៩ ៨៩០ ករណី។ អាមេរិកក៏មានអ្នកស្លាប់ច្រើនជាងគេដែរគឺ ២៦៦ ៣៥៧ នាក់ ហើយបន្ទាប់មកគឺប្រេស៊ីល ជាមួយនឹងការស្លាប់ចំនួន ១៧២ ៥៦១ នាក់។ ឥណ្ឌាមាន ១៣៦ ៦៩៦ ប្រទេសម៉ិកស៊ិកមាន ១០៥ ៤៥៩ នាក់ និងអង់គ្លេសមាន ៥៨ ៣៤២ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK